Find Us

Trapaing Andong Village, Sangkat Trapean...

Call Us

+855 70 76 43 67

Email Us

info@ansschool.com

សាលា អលណេសិន មានបង្រៀន ៣ កម្រិតសិក្សា៖ ថ្នាក់មត្តេយ្យសិក្សា ថ្នាក់បឋមសិក្សា ថ្នាក់មធ្យមសិក្សា។ ទទួលចុះឈ្មោះចាប់ពីថ្ងៃនេះតទៅ! រៀងរាល់ថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង៧:៣០ព្រឹក-ម៉ោង៤:០០រសៀល សូមអរគុណ។

Accreditation and Affiliates (ការទទួលស្គាល់)

សាលា អលណេសិន បានទទួលអាជ្ញាប័ណ្ណពីក្រសួងអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ។ សាលាមានគោលបំណង លើកកម្ពស់គុណភាពក្នុងវិស័យអប់រំរបស់ប្រទេសកម្ពុជាឲ្យឈានទៅរកកម្រិតស្តង់ដាមួយដែលមានការទទួលស្គាល់ជាអន្តរជាតិ ពិសេសផ្ដល់ដល់សិស្សគ្រប់ជំនាន់ឱ្យទទួលបានគុណភាពនិងប្រសិទ្ធភាពក្នុងការសិក្សា។
     សាលាយើងខ្ញុំមានការយកចិត្តទុកដាក់និងអនុវត្តតាមសេចក្តីណែនាំរបស់មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ហើយសាលាក៏បានខិតខំពង្រឹងទាំងវិន័យនឹងគុណភាពក្នុងការសិក្សាឱ្យកាន់តែមានភាពល្បីល្បាញនាពេលអនាគត។
     តាមរយៈការខិតខំប្រឹងប្រែងរៀបចំដឹកនាំសាលាប្រកបដោយមនសិកា និងសុក្រឹត្យភាព សាលាបានទទួលនូវភាពជោគជ័យ គឺទទូលបាននូវលិខិតសរសើរគឺជាសាលាដែលល្អខាងផ្នែកបរិស្ថាន និងគ្រប់គ្រង់រដ្ឋបាលពីក្រសួងអប់រំយុវជន និងកីឡារាជធានីភ្នំពេញក្នុងឆ្នាំ ២០១៧ និង ២០១៨។