Find Us

Trapaing Andong Village, Sangkat Trapean...

Call Us

+855 70 76 43 67

Email Us

info@ansschool.com

សាលា អលណេសិន មានបង្រៀន ៣ កម្រិតសិក្សា៖ ថ្នាក់មត្តេយ្យសិក្សា ថ្នាក់បឋមសិក្សា ថ្នាក់មធ្យមសិក្សា។ ទទួលចុះឈ្មោះចាប់ពីថ្ងៃនេះតទៅ! រៀងរាល់ថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង៧:៣០ព្រឹក-ម៉ោង៤:០០រសៀល សូមអរគុណ។

Academic

Middle & High School (មធ្យមសិក្សា)


    សាលា អលណេសិន មានបង្រៀនថ្នាក់មធ្យមសិក្សាដែលកម្មវិធីសិក្សាស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡាភ្នំពេញ ជាពិសេសសាលាក៏បានបន្ថែមមុខវិជ្ជាមួយចំនួនដូចជា៖ ភាសាកូរ៉េ អង់គ្លេស កុំព្យុទ័រ និងមុខវិជ្ជាផ្សេងៗទៀត ដើម្បីឲ្យសិស្សកាន់តែទទួលបាននូវចំណេះដឹងសមត្ថភាព និងមានភាពប្រកួតប្រជែងជាមួយសាលាមួយចំនួនផងដែរជាពិសេសសាលាក្នុងស្រុក និងជួយសិស្សឲ្យមានឱកាសបានចេញទៅបន្តការសិក្សានៅក្រៅប្រទេសបើពួកគេបានបំពេញគ្រប់លក្ខខ័ណ្ឌរបស់សាលា។


     នៅសាលាយើងខ្ញុំមានគ្រូល្អៗ មានបទពិសោធន៍ច្រើនឆ្នាំក្នុងការបង្រៀន និងមានគរុកោសល្យច្បាស់លាស់។ លោកគ្រូអ្នកគ្រូទាំងអស់មានការយកចិត្តទុកដាក់ក្នុងការបង្រៀន មានទេពកោសល្យក្នុងការពន្យល់ឲ្យសិស្សឆាប់ចេះ និងមានសមត្ថភាពអាចប្រឡងជាប់ទាំងអនុវិទ្យាល័យ និងវិទ្យាល័យ។ ម្យ៉ាងវិញទៀត សាលាយើងខ្ញុំក៏មានទីធ្លាល្អស្អាត មានបន្ទប់ពិសោធន៍ បន្ទប់បណ្ណាល័យធំទូលាយ បន្ទប់សិក្សាស្អាត និងមានផាសុខភាពក្នុងការសិក្សា។ សាលាយើងខ្ញុំជម្រុញឲ្យសិស្សចូលរួមក្នុងសកម្មភាពផ្សេងៗក្នុងការសិក្សា ការបង្កើតគំនិតថ្មីៗជម្រុញឲ្យសិស្សចូលរួមក្នុងឱកាសបញ្ចេញ  សមត្ថភាពដែលខ្លួនមាន និងធ្វើឱ្យសិស្សមានទំនាក់ទំនងល្អ រវាងសិស្សនិងសិស្ស រវាងគ្រូនិងសិស្ស ដែលផ្តល់នូវទំនុកចិត្តជូនដល់អាណាព្យាបាលគ្រប់រូប។